កម្ពុជាត្រូវបានគេស្គាល់ជាទូទៅថា "Cambodia" ជាភាសាអង់គ្លេស និង "Cambodge"/"Kamboj" ជាភាសាបារាំង។ កម្ពុជា កាន់តែត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងកើត និង Cambodia ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងលិច។
ប្រវត្តិសាស្ត្រ
អត្ថបទដើមចំបង: ប្រវត្តិសាស្ត្រខ្មែរ
បុរេប្រវត្តិ
អត្ថបទដើមចំបង: បុព្វប្រវត្តិសាស្ត្រខ្មែរ
គ្រឿងថ្មរលោងដែលចុះកាលបរិច្ឆេទត្រឡប់ទៅសតវត្សទី១២។
កងទ័ព
ខ្មែរនៅខាងឆ្វេងកំពុងធ្វើដំណើរទៅធ្វើសង្គ្រាមតទល់នឹង
ចាមពីចម្លាក់លៀនលើប្រាសាទ
បាយ័ន។
បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុខែ្មរ។
មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។
ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើបានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់សវ៌កញ្ញៈ (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។
ស្រទាប់ខាងលើនៅក្នុងស្ថានីយ៍ដដែលបានផ្ដល់នូវភស្តុតាងនៃអន្តរកាលរហូតដល់យុគថ្មរំលីង ដែលមានកុលាលភាជន៍ជាច្រើនដែលធ្វើពីដីដែលចុះកាលបរិច្ឆេទដំបូងគេបង្អស់នៅកម្ពុជា។
កំណត់ត្រាបុរាណវិទ្យាសម្រាប់សម័យនេះរវាងសវ៌កញ្ញៈ និងយុគដែកនៅមានកំណត់ដូចគ្នា។ ស្ថានីយ៍បុរេប្រវត្តិដទៃៗទៀតដែលមានកាលបរិច្ឆេទមិនច្បាស់លាស់មិនសូវច្រើនគឺសំរោងសែន (មិនឆ្ងាយពីរាជធានីឧដុង្គបុរាណប៉ុន្មានទេ) ដែលការស៊ើបអង្កេតទីមួយបានចាប់ផ្ដើមនៅឆ្នាំ១៨៧៧ និងភូមិស្នាយ នៅខេត្តបន្ទាយមានជ័យភាគខាងជើង។ វត្ថុបុរាណបុរេប្រវត្តិសាស្ត្រនានាត្រូវបានរកឃើញជាញឹកញាប់កំឡុងសកម្មភាពជីកយករ៉ែនៅរតនគីរី។
ភស្តុតាងបុរេប្រវត្តិសាស្ត្រដែលគួរឱ្យចង់ដឹងចង់ឃើញបំផុតនៅកម្ពុជា យ៉ាងណានោះគឺបន្ទាយគូរាងមូលដោយឡែកៗត្រូវបានគេរុករកឃើញនៅទីដែលមានដីក្រហមក្បែរមេមត់ និងនៅតំបន់ក្បែរខាងជិតវៀតណាមនៅចុងទសវត្សឆ្នាំ ១៩៥០។ មុខងារនិងអាយុកាលរបស់បន្ទាយគូទាំងនេះនៅតែត្រូវគេលើកយកមកពិភាក្សាដដែល ផ្ទុយទៅវិញបន្ទាយគូទាំងនោះមួយចំនួនប្រហែលជាមានអាយុកាលយ៉ាងហោចណាស់ក៏ចាប់តាំងពីសហវត្សទី២ម.គ. ដែរ។
ព្រឹត្តិការណ៍ស្នូលក្នុងបុរេប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់មានការហូរចូលមកយឺតៗនៃពួកអ្នកដាំដុះស្រូវលើកទីមួយចាប់ពីភាគខាងជើង ដែលបានចាប់ផ្ដើមនៅចុងសហវត្សទី៣ម.គ.។
ដែកត្រូវបានគេយកមកប្រើការនៅប្រហែលឆ្នាំ ៥០០ ម.គ. ដែលមានភស្តុតាងគាំទ្រមកពីខ្ពង់រាបគោរាជ (កូរ៉ាត) នៅប្រទេសថៃសម័យទំនើប។ នៅកម្ពុជា ការតាំងលំនៅរស់នៅនៃយុគដែកមួយចំនួនត្រូវបានគេរកឃើញនៅខាងក្រោមប្រាសាទបក្សីចាំក្រុង និងប្រាសាទសម័យអង្គរដទៃទៀត កាលណោះដែរ បន្ទាយគូមួយចំនួន ក៏ត្រូវបានរកឃើញនៅខាងក្រោមល្វា (Lovea) ពីរបីសហាតិមាត្រ (គីឡូម៉ែត្រ) ខាងជើងឆៀងខាងលិចនៃអង្គរ។ ការបញ្ចុះសព ដែលសម្បូរច្រើនជាងអ្វីដែលគេបានរកឃើញ ផ្ដល់ជាសក្ខីភាពអំពីការរីកចម្រើននៃការប្រើប្រាស់ចំណីអាហារ និងការជួញដូរ (ទោះបីជានៅចម្ងាយដ៏ឆ្ងាយ: នៅសតវត្សទី៤ម.គ. ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌាត្រូវបានដំណើរការរួចទៅហើយ) និងអត្ថិភាពនៃរចនាសម្ព័ន្ធសង្គម និងអង្គការចាត់តាំងការងារ។
សម័យបុរេអង្គរ និង សម័យអង្គរ
អត្ថបទដើមចំបង: នគរភ្នំ នគរចេនឡា និង អាណាចក្រខ្មែរ
ព្រះភក្ត្រនៃព្រះពោធិសត្វអវលោកេស្វរៈនៅប្រាសាទបាយ័ន
សតវត្សទី១នៃគ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា វប្បធម៌ ភាសា។ល។ អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យជាតិខេមរា មកម្ល៉េះ។
កំឡុងសតវត្សទី៣ ទី៤ និងទី៥ ពួករដ្ឋឥណ្ឌានីយកម្មនៃនគរវ្នំ និងរដ្ឋបន្តពីនគរវ្នំ ចេនឡា ដែលគឺជារដ្ឋមួយមានទឹកដីនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតីសព្វថ្ងៃនេះ។ អស់រយៈពេលជាង ២០០០ ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពីឥណ្ឌា ហើយបានបន្តជះឥទ្ធិពលនេះទៅក្នុងអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលបច្ចុប្បន្ននេះរួមមានប្រទេសថៃ និង លាវ។តិចតួចណាស់ ត្រូវបានគេស្គាល់អំពីអង្គនយោបាយមួយចំនួន យ៉ាងណាមិញ ពង្សាវតារចិន និងកំណត់ត្រាសួយសារអាករបានវែកញែកអំពីអង្គនយោបាយទាំងនោះ។ អង្គនយោបាយទាំងប៉ុន្មាននោះត្រូវបានគេគិតថាជាទឹកដីនៃនគរវ្នំដែលបានកាន់កាប់កំពង់ផែមួយ ត្រូវបានគេស្គាល់តាមរយៈអ្នកភូមិសាស្ត្រអេឡិចសង់ទ្រី លោកខ្លោឌ្យូស-អាពូទលេមីថាកត្តិគរៈ។ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទជ័យវម៌្មទី១ចូលទិវង្គតនៅប្រហែលឆ្នាំ ៦៩០ ចលាចលបានកើតឡើងដែលបង្កឱ្យមានការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ត្រូវបានគ្រប់គ្រងយ៉ាងសេរីដោយពួកព្រះអង្គម្ចាស់ដែលមានអំណាចទន់ខ្សោយក្រោមវិជិតរាជ្យរបស់ជ្វា។
អធិរាជាណាចក្រខ្មែរបានធំធាត់ឡើងចេញពីការបន្សល់ទុកទាំងប៉ុន្មានពីចេនឡា ហើយបានប្រែកាន់តែរឹងមាំឡើងនៅឆ្នាំ ៨០២ នៅពេលដែលព្រះបាទជ័យវម៌្មទី២ (បានសោយរាជ្យ ប.៧៩០-៨៥០) បានប្រកាសឯករាជ្យពីជ្វានិងប្រកាសព្រះអង្គឯងជាទេវរាជ។ ព្រះអង្គនិងពួកអ្នកដង្ហែតាមព្រះអង្គបានបង្កើតលទ្ធិទេវរាជ និងបានចាប់ផ្ដើមការសញ្ជ័យជាបន្តបន្ទាប់ ហើយបានបង្កើតនូវអធិរាជាណាចក្រមួយដែលធ្លាប់រុងរឿងក្នុងតំបន់ចាប់ពីសតវត្សទី៩ដល់ទី១៥។ ក្បែរៗសតវត្សទី១៣ ពួកព្រះសង្ឃមកពីស្រីលង្កាបាននាំព្រះពុទ្ធសាសនាថេរវាទមកកាន់អាស៊ីអាគ្នេយ៍។ សាសនានេះបានរីកសាយភាយនិងនៅទីបំផុតបានជំនួសកន្លែងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានជាសាសនាមានប្រជាប្រិយនៅសម័យអង្គរ។
អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរ ជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលចក្រភពនេះឈានដល់ចំណុចកំពូល។ នៅឆ្នាំ ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗបានសន្និដ្ឋានថាអង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្មធំបំផុតក្នុងលោកដែលមានផ្ទៃក្រឡាក្រុងលាតសន្ធឹង ១៨៥០,៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ)។ ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់ ហើយអង្គរវត្ត ជាប្រាសាទបែបសាសនាមួយដ៏ល្បីល្បាញ និងគង់វង្សយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។ ទោះបីជា អាណាចក្រខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។
ក្រោយពីការវាយលុកដណ្តើមទឹកដីជាបន្តបន្ទាប់ សៀមបានកាន់កាប់អង្គរ ហើយអង្គរបានត្រូវគេបោះបង់ចោលនៅឆ្នាំ ១៤៣២។ ចក្រភពនេះ ទោះបីជាមានឱនភាពក៏ដោយ ក៏នៅតែជាកម្លាំងសំខាន់ក្នុងតំបន់រហូតដល់ការធ្លាក់ចុះរបស់ខ្លួននៅសតវត្សទី១៥។
យុគអន្ធកាលនៃកម្ពុជា
អត្ថបទដើមចំបង: យុគអន្ធកាលនៃកម្ពុជា
បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាង អង្គរត្រូវបានឆក់ប្លន់បំផ្លិចបំផ្លាញដោយនគរអយុធ្យា និងបានបោះបង់ចោលនៅឆ្នាំ ១៤៣២ ពីព្រោះតែការថមថយខាងបរិស្ថានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត។ ហេតុនេះបាននាំទៅដល់សម័យនៃដំណើរនឹងទ្រឹងខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌ កិច្ចការផ្ទៃក្នុងរបស់នគរនេះបានស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យនៃពួកអ្នកជិតខាងខ្លួនទៅវិញ។ នៅពេលនោះ ការនិយមរបស់ខ្មែរចំពោះការសាងសង់បូជនីយដ្ឋានត្រូវបានបញ្ឈប់។ ជំនឿចាស់ៗពីមុនៗដូចជាព្រះពុទ្ធសាសនាមហាយាននិងព្រហ្មញ្ញ និងលទ្ធិទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទជារៀងរហូតមក។
រាជវាំងត្រូវបានរើទៅលង្វែក នគរនេះបានស្វះស្វែងឱ្យមានភាពរុងរឿងឡើងវិញតាមរយៈការជួញដូរតាមសមុទ្រ។ ពួកអ្នកដំណើរព័រទុយហ្គាល់ និងអេស្ប៉ាញបានពិពណ៌នាទីក្រុងនេះថាជាទីកន្លែងមួយនៃភោគទ្រព្យសម្បូរបែបនិងការជួញដូរបរទេស។ ការខិតខំធ្វើឱ្យដូចដើមវិញក្នុងមួយរយៈពេលខ្លី យ៉ាងណាក៏ដោយ ក៏សង្គ្រាមជាច្រើនបានបន្តជាមួយអយុធ្យានិងពួកយួន ជាហេតុធ្វើឱ្យបាត់បង់ទឹកដីបន្ថែមទៀត ហើយលង្វែកក៏ត្រូវបានសញ្ជ័យនិងកម្ទេចដោយព្រះបាទនរេសូរមហាវីរក្សត្រនៃអយុធ្យាក្នុងឆ្នាំ ១៥៩៤។ រាជធានីខ្មែរថ្មីត្រូវបានបង្កើតឡើងនៅឧដុង្គខាងត្បូងលង្វែកនៅឆ្នាំ ១៦១៨ ក៏ប៉ុន្តែពួកក្សត្រនៃរាជធានីនេះអាចរស់រានបានលុះត្រាតែស្ថិតក្នុងទំនាក់ទំនងជាប្រទេសចំណុះម្ដងជាមួយពួកសៀមនិងម្ដងជាមួយយួនអស់រយៈពេលបីសតវត្ស ក្រោយមកទៀតមាន សម័យស្ដារឡើងវិញមួយរយៈកាលខ្លី ដែលមានឯករាជភាពតិចតួចនិងមិនស្ថិតស្ថេរ។
ក្នុងសតវត្សទីដប់ប្រាំបួន ការដណ្ដើមគ្នាសាជាថ្មីរវាងសៀម និងយួនដើម្បីគ្រប់គ្រងកម្ពុជាជាហេតុនាំឱ្យមានសម័យកាលមួយ ដែលពេលនោះពួកមន្ត្រីរាជការយួនបានប៉ុនប៉ងបង្ខំឱ្យខ្មែរកាន់ទំនៀមទម្លាប់របស់យួន។ហេតុនេះបាននាំឱ្យមានការបះបោរជាច្រើនប្រឆាំងនឹងពួកយួន និងអំពាវនាវរកជំនួយពីសៀម។ សង្គ្រាមសៀម-យួន (១៨៤១-១៨៤៥) (សមរភូមិដើមពោធិ៍បីដើម) បានបញ្ចប់ជាមួយកិច្ចព្រមព្រៀងមួយដែលដាក់ប្រទេសនេះក្រោមអធិរាជភាពរួមគ្នា។ រឿងនេះបន្ទាប់មកទៀតបាននាំឱ្យមានការចុះហត្ថលេខាសន្ធិសញ្ញាមួយឱ្យមានការការពាររបស់បារាំងនៅកម្ពុជាដោយព្រះបាទនរោត្តម។
អាណានិគមកិច្ចបារាំង
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៥៣ ដែលបានគ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។
នៅឆ្នាំ ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម[៨] បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកជិតខាងទាំងពីរ។ នៅឆ្នាំ ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង បានលះបង់អធិរាជភាពលើកម្ពុជាដើម្បីទទួលបានការត្រួតត្រាខេត្តបាត់ដំបង និងសៀមរាប ហើយជាផ្លូវការក៏បានក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំង និងថៃក្នុងឆ្នាំ ១៩០៦។
កម្ពុជាបានបន្តស្ថិតក្រោមអាណាព្យបាលបារាំងចាប់ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ដោយបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏ដោយ ក៏ត្រូវបានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ ១៩៤១ ដល់ ១៩៤៥ ផងដែរ។ រវាងឆ្នាំ ១៨៧៤ និង ១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល ៩៤៦០០០ ដល់ ៥,៧ លាននាក់។ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ ហើយព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានទំនេរនៅឆ្នាំ ១៩៤១ ដោយការសោយទិវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ ហើយបារាំងបានមើលរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុន្នីរ៉េត ដោយដឹងថាទ្រង់មានព្រះទ័យឯករាជ្យពីបារាំងពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យបន្ត។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។ ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ នៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ហើយកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តម-សីហនុ។
ឯករាជ្យ និង សង្គ្រាមវៀតណាម
កម្ពុជាធ្លាប់កាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម-សីហនុ។ នៅពេលនោះសហភាពឥណ្ឌូចិនត្រូវបានគេប្រគល់ឯករាជ្យឱ្យ កម្ពុជាខកចិត្តក្នុងការទទួលបានមកវិញនូវការគ្រប់គ្រងលើដីសណ្ដមេគង្គដែលវាត្រូវបានសម្រេចប្រគល់ឱ្យទៅវៀតណាម។ ជាអតីតប៉ែកនៃអធិរាជាណាចក្រខ្មែរ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកយួនតាំងពីឆ្នាំ ១៦៩៨ ព្រះបាទជ័យជេដ្ឋាទី២បានអនុញ្ញាតឱ្យយួនតាំងទីលំនៅក្នុងតំបន់នោះរាប់ទសវត្សមុនយូរមកហើយ។ រឿងនេះបន្សល់ទុកនៅចំណុចជាប់គាំងខាងការទូតដែលមានជនជាតិខ្មែរជាងមួយលាននាក់ (ខ្មែរក្រោម) នៅតែរស់នៅក្នុងតំបន់នេះ។ ខ្មែរក្រហមបានប៉ុនប៉ងលុកលុយជាច្រើនលើកដើម្បីយកទឹកដីនេះត្រឡប់មកវិញដែលក្នុងនោះ ដោយឡែក បាននាំឱ្យមានការលុកលុយឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងការដណ្ដើមអំណាចពីខ្មែរក្រហមមកវិញ។
នៅឆ្នាំ ១៩៥៥ ព្រះសីហនុបានដាក់រាជ្យឱ្យទៅព្រះបិតារបស់ទ្រង់ដើម្បីចូលរួមក្នុងឆាកនយោបាយ ហើយត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រី។ នៅថ្ងៃសោយទិង្គតរបស់បិតាទ្រង់នៅឆ្នាំ ១៩៦០ ព្រះសីហនុក៏បានក្លាយជាប្រមុខរដ្ឋម្ដងទៀត ដែលយកគោរម្យងារជា សម្ដេច។ ពេលដែលសង្គ្រាមវៀតណាមបានរីករាលដាលឡើង ព្រះសីហនុបានអនុវត្តគោលនយោបាយអព្យាក្រឹត្យភាពជា ផ្លូវការនៅក្នុងសង្គ្រាមត្រជាក់ ទោះបីយ៉ាងណា ក៏ទ្រង់ត្រូវបានគេគិតជាសាមញ្ញថាមានព្រះទ័យប្រណីដល់បុព្វហេតុកុម្មុយនិស្ត។ ព្រះសីហនុបានអនុញ្ញាតឱ្យពួកកុម្មុយនិស្តវៀតណាមប្រើប្រាស់ទឹកដីកម្ពុជា ជាទីលាក់ខ្លួននិងច្រកផ្គត់ផ្គង់សម្រាប់កងទ័ពរបស់ពួកគេ និងជំនួយផ្សេងៗដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រយុទ្ធប្រឆាំងនៅវៀតណាមខាងត្បូង។ គោលនយោបាយនេះត្រូវបានគេយល់ថាជាការធ្វើឱ្យអាក់អន់ចិត្តដល់ប្រជាជនខ្មែរជាច្រើន។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងតោនប៉ុស្ត៍ ស្ទែនលី-កាណូវត្រូវបាននិយាយប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនកុម្មុយនិស្តយួន ទ្រង់នឹងមិនបដិសេធទេ លុះត្រាតែមានប្រជាជនខ្មែរស្លាប់ទើបទ្រង់មិនយល់ព្រម។ សារដដែលត្រូវបាននាំទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊លនៅខែ មករា ១៩៦៨។ ដូច្នេះស.រ.មិនមានចិត្តពិតប្រាកដដើម្បីផ្ដួលរំលំព្រះសីហនុទេ។ យ៉ាងណាមិញពួកសមាជិករដ្ឋាភិបាលនិងកងទ័ព ដែលបានអាក់អន់ចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុ ក៏ដូចជាការងាកចេញរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តដើម្បីផ្ដួលរំលំទ្រង់ដដែល។ ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងក្នុងឆ្នាំ ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍លន់-ណុលនិងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ គ្មានភស្តុតាងនៃតួនាទីស.រ.ណាមួយក្នុងរដ្ឋប្រហារនេះទេ។ យ៉ាងណាមិញ ភ្លាមនោះ រដ្ឋប្រហារនេះត្រូវបានសម្រេចរួចរាល់ហើយនូវរបបថ្មីនេះ ដែលភ្លាមៗបានទាមទារឱ្យពួកកម្មុយនិស្តយួនចាកចេញពីកម្ពុជា ការនេះទទួលបានការគាំទ្រខាងនយោបាយដោយសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង អស់សង្ឃឹមនឹងការគ្មានកន្លែងលាក់ខ្លួននិងខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង រំពេចនោះ ក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធជាច្រើនលើកលើរដ្ឋាភិបាលថ្មី។ ព្រះមហាក្សត្របានជម្រុញឱ្យពួកអ្នកដង្ហែតាមព្រះអង្គឱ្យជួយដើម្បីផ្ដួលរំលំរដ្ឋាភិបាលថ្មី ដោយបង្កឱ្យមានការផ្ដើមនៃសង្គ្រាមរដ្ឋប្បវេណី ភ្លាមៗ ពួកបះបោរខ្មែរក្រហមចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាមិញចាប់ពីឆ្នាំ ១៩៧០ រហូតដល់ ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចរបស់កម្ពុជាគឺជាការប៉ះទង្គិចធំរវាងរដ្ឋាភិបាល និងកងទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៃវៀតណាមខាងជើង។ ពេលនោះពួកគេបានដណ្ដើមបានការកាន់កាប់លើទឹកដីកម្ពុជា ហើយពួកកុម្មុយនិស្តយួនបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតត្រូវបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ឥឡូវ យើងហៅថាខ្មែរក្រហម។ ដូច្នេះ ពួកកុម្មុយនិស្តវៀតណាមបានដើរតួនាទីសំខាន់ក្នុងការលើកស្ទួយខ្មែរក្រហម។
នរោត្តម-សីហនុ និង
ម៉ៅ-សេទុងនៅឆ្នាំ ១៩៥៦
ចន្លោះឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងកងកម្លាំងស.រ.បានទម្លាក់គ្រាប់បែកនិងបានលុកលុយកម្ពុជាមួយរយៈក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានដល់វៀតកុង និងខ្មែរក្រហម។ ខ្មែរពីរលាននាក់ ភាគខ្លះបានក្លាយជាជនភៀសខ្លួនដោយសង្គ្រាមនិងដោយនគរបាលភេរវនិយមនៃពួកខ្មែរក្រហម និងបានរត់ភៀសខ្លួនទៅកាន់ភ្នំពេញ។ មានការប៉ាន់ស្មានថា ខ្មែរមួយចំនួនបានស្លាប់កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ស្របពេលនោះ គេបានមើលឃើញនូវផលប៉ះពាល់នៃការទម្លាក់គ្រាប់បែក។ កងទ័ពអាកាសទីប្រាំពីរស.រ.បានលើកឡើងថាការទម្លាក់គ្រាប់បែកបានទប់ស្កាត់ការធ្លាក់នៃភ្នំពេញនៅឆ្នាំ ១៩៧៣ ដោយសម្លាប់ ១៦០០០ នាក់ក្នុងចំណោមយុទ្ធជនខ្មែរក្រហម ២៥៥០០ នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុងរដ្ឋធានី។ យ៉ាងណាមិញ អ្នកសារព័ត៌មានវិល្លៀម-ឝខ្រសនិងពួកអ្នកឯកទេសអំពីកម្ពុជា លោកមិលថឹន-អសស្ប៊ាន់ឌែវីដភី-ឈែនដ្លឺរ និងបិន-ខៀរណឹនបានលើកឡើងថាការទម្លាក់គ្រាប់បែកបានរុញច្រានឱ្យពួកកសិករចូលរួមនឹងខ្មែរក្រហមទៅវិញទេ។ អ្នកឯកទេសកម្ពុជាលោកខ្រេខ-អិឆឆឹសឹនបានលើកឡើងថាខ្មែរក្រហមនឹងឈ្នះយ៉ាងណាក្ដី បើទោះបីជាគ្មានអន្តរាគមន៍ស.រ. ក៏មានការជម្រុញឱ្យមានការកេណ្ឌកងទ័ពដដែល។ អ្នកការទូតអាមេរិក លោកធិម៉ឹទីម.-ខានីបានលើកឡើងថាហេតុផលប្រាំយ៉ាងដែលជាហេតុអោយប៉ុល-ពតបានឈ្នះសង្គ្រាមគឺ: ការគាំទ្រពីព្រះសីហនុ ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកនៃជំនួយយោធាពីវៀតណាមខាងជើង អំពើពុករលួយរបស់រដ្ឋាភិបាល ការផ្ដាច់ជំនួយអាកាសរបស់ស.រ.បន្ទាប់ពីវាត់ថឺរហ្គេត និងការប្ដេជ្ញាចិត្តនៃពួកកុម្មុយនិស្តខ្មែរ។ គ្មានមួយណាចំណោមគំនិតរបស់លោក ដែលថាការទម្លាក់គ្រាប់បែករបស់ស.រ.ធ្វើឱ្យរបបនេះដួលរលំឡើយ។
សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)
អត្ថបទដើមចំបង: សង្គ្រាមរដ្ឋប្បវេណីកម្ពុជា
នរោត្តម-សីហនុ ជាតួអង្គលេចត្រដែតក្នុងឆាកនយោបាយកម្ពុជាអស់រយៈពេលកន្លះសតវត្សមកហើយ។
ពេលដែលកំពុងធ្វើទស្សនកិច្ចនៅឆ្នាំ ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រីឧត្តមសេនីយ៍លន់-ណុល និង ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ ស.រ.គាំទ្រដល់រដ្ឋប្រហារនេះនៅតែគ្មានភស្តុតាងបញ្ជាក់។ យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះបានបញ្ចប់រួចស្រេច របបថ្មីនេះបានទាមទារមួយរំពេចថាឱ្យពួកកុម្មុយនិស្តវៀតណាមចាកចេញពីកម្ពុជា ដែលទទួលបានការគាំទ្រខាងនយោបាយពីសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើង និង វៀតកុងអស់ផ្លូវថានឹងមានកន្លែងលាក់ខ្លួន និង ខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមនោះដែរក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធទៅលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញអ្នកដង្ហែតាមទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលថ្មីនេះ ដែលបង្ខំឱ្យមានការផ្ដើមនៃសង្គ្រាមរដ្ឋប្បវេណី។ ភ្លាមៗ ពួកបះបោរខ្មែរក្រហមបានចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ១៩៧០ រហូតដល់ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចគ្នារបស់កម្ពុជាគឺជារឿងធំមួយរវាងរដ្ឋាភិបាល កងទ័ពកម្ពុជា និង កងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង។ ពេលនោះ ពួកគេទទួលបានការត្រួតត្រាលើទឹកដីកម្ពុជា ពួកកុម្មុយនិស្តវៀតណាមបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ដែលឥឡូវនេះ យើងហៅថាខ្មែរក្រហម។ រវាងឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងស.រ. បានទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាក្នុងកិច្ចប្រឹងប្រែងរារាំងទប់ស្កាត់ពួកវៀតកុង និង ពួកខ្មែរក្រហម។
ឯកសារមួយចំនួនដែលធ្លាយចេញពីបណ្ណសារដ្ឋានសូវៀតក្រោយឆ្នាំ ១៩៩១ បានឱ្យដឹងថាវៀតណាមខាងជើងប៉ុនប៉ងលុកលុយកម្ពុជានៅឆ្នាំ ១៩៧០ ដែលត្រូវបានផ្ដើមចេញដោយសំណើយ៉ាងច្បាស់នៃពួកខ្មែរក្រហម និងត្រូវបានចរចាដោយមនុស្សថ្នាក់ទីពីរក្រោមបង្គាប់ (បងធំទីពីរ) របស់ប៉ុល-ពត គឺ នួន-ជា។ កងក.វ.ជ.បានរាតត្បាតទីតាំងកងទ័ពកម្ពុជាពេលដែលបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) បានពង្រីកការវាយប្រហារទ្រង់ទ្រាយតូចរបស់ខ្លួនលើខ្សែបណ្ដាញគមនាគមន៍។ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់វៀតណាមខាងជើង ប្រធានាធិបតីស.រ.រីឆាដ-និច្សុនបានប្រកាសឱ្យកងកម្លាំងស.រ. និង វៀតណាមខាងត្បូងចូលកម្ពុជាក្នុងយុទ្ធនាការមួយបំណងវាយកម្ទេចតំបន់មូលដ្ឋានក.វ.ជ.នៅកម្ពុជា (សូមមើលការឈ្លានពានកម្ពុជា)។ ទោះបីជាចំនួនគ្រឿងបរិក្ខាដ៏ច្រើនសន្ធឹកត្រូវបានរឹបអូស រឺបំផ្លាញដោយកងកម្លាំងស.រ.និងវៀតណាមខាងត្បូងក៏ដោយ ក៏ទីដែលមានកងកម្លាំងវៀតណាមខាងជើងបានបង្វែរទៅកន្លែងផ្សេងរួចអស់ទៅហើយ។
យន្តហោះទម្លាក់គ្រាប់បែកB-៥២ស្ថិតលើប្រទេសកម្ពុជាកំឡុង
ប្រតិបត្តិការបញ្ជី។
ពួកមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានរង្គោះរង្គើដោយការបែកបាក់គ្នាចំណោមតួអង្គសំខាន់ៗបី: លន់-ណុល ព្រះភាតាអយ្យកោមួយរបស់ព្រះសីហនុ ទ្រង់សិរិមតៈ និងអ្នកដឹកនាំសភាជាតិអ៊ិន-តាំ។ លន់-ណុលបានស្ថិតនៅក្នុងអំណាចមួយចំនួនដោយសារតែគ្មាននរណាម្នាក់ចំណោមអ្នកផ្សេងត្រូវបានដាក់ឱ្យជំនួសកន្លែងលោក។ នៅឆ្នាំ ១៩៧២ រដ្ឋធម្មនុញ្ញត្រូវបានអនុម័តឡើង សភាតំណាងរាស្ត្រក៏បានបោះឆ្នោត ហើយលន់-ណុលបានក្លាយជាប្រធានាធិបតី។ ប៉ុន្តែការបែកបាក់ បញ្ហាការផ្លាស់ប្ដូងកងទ័ពមួយចំនួន ៣០ ០០០ នាក់ទៅជាកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមមនុស្សច្រើនជាង ២០០០០០ នាក់ និង ការរីករាលដាលអំពើពុករលួយបានធ្វើឱ្យចុះខ្សោយរដ្ឋបាលសាធារណៈ និងកងទ័ព។
កុបកម្មកុម្មុយនិស្តនៅខាងក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលកុបកម្មនេះត្រូវបានជួយដោយគ្រឿងផ្គត់ផ្គង់ និងយោធាពីវៀតណាមខាងជើង។ ប៉ុល-ពត និង អៀង-សារី បានអះអាងភាពលើសលុបនៃពួកកុម្មុយនិស្តដែលបានបំពាក់បំប៉នដោយយួន ភាគច្រើននៃអ្នកទាំងនោះត្រូវបានគេធ្វើបន្សុទ្ធកម្ម។ នៅក្នុងពេលដដែល កងកម្លាំងប.ក.ក.កាន់តែខ្លាំងឡើងៗនិងកាន់តែមានភាពឯករាជ្យពីមេយួនរបស់ខ្លួន។ នៅឆ្នាំ ១៩៧៣ប.ក.ក.បានប្រយុទ្ធគ្នាក្នុងសមរភូមិប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលដែលមានជំនួយកងទ័ពវៀតណាមខាងជើងតិចតួច រឺ គ្មានទាល់តែសោះ ហើយពួកគេបានគ្រប់គ្រងស្ទើរតែ ៦០% នៃទឹកដីកម្ពុជា និង ប្រជាជន ២៥%។ រដ្ឋាភិបាលបានធ្វើការប៉ុនប៉ងមិនបានសម្រេចបីលើកដើម្បីចូលទៅកាន់ការចរចាជាមួយពួកកុបករ ប៉ុន្តែនៅឆ្នាំ ១៩៧៤ ពួកប.ក.ក.កំពុងតែបានប្រតិបត្តិការយ៉ាងទូលំទូលាយជាកងពលធំជាច្រើនកង និងកងកម្លាំងប្រយុទ្ធក.វ.ជ.ខ្លះបានរំកិលចូលទៅក្នុងវៀតណាមខាងត្បូងរួចហើយ។ ការត្រួតត្រារបស់លន់-ណុលត្រូវបានកាត់បន្ថយទៅជាបរិពន្ធភូមិតូចៗជុំវិញទីក្រុងនានានិងផ្លូវដឹកជញ្ជូនសំខាន់ៗ។ ជនភៀសសឹកច្រើនជាង ២ លាននាក់បានរស់នៅក្នុងទីក្រុងភ្នំពេញ និង បណ្ដាទីក្រុងដទៃៗទៀត។
នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកដែលក្នុងនោះមានរយៈពេល ១១៧ ថ្ងៃនៃការប្រយុទ្ធក្នុងសង្គ្រាមយ៉ាងស្វិតស្វាញបំផុត ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ។ ការវាយប្រហារដំណាលៗគ្នាជុំវិញបរិមាត្រភ្នំពេញបានធ្វើឱ្យកងកម្លាំងសាធារណរដ្ឋយល់បានថា ពេលនោះកងប.ក.ក.ដទៃទៀតបានលុកលុយរាតត្បាតមូលដ្ឋានតាំងបន្ទាយដែលត្រួតត្រាផ្លូវផ្គត់ផ្គង់ទៅវិញទៅមកនៅតាមទន្លេមេគង្គក្រោមដ៏សំខាន់អស់ហើយ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌនិងស្រូវអង្ករតាមអាកាសដែលផ្ដល់ដោយស.រ. បានបញ្ចប់នៅពេលសមាជច្រានចោលនូវជំនួយបន្ថែមដល់កម្ពុជា។ រដ្ឋាភិបាលលន់-ណុលនៅភ្នំពេញបានចុះចាញ់នៅថ្ងៃ ១៧ មេសា ១៩៧៥ ត្រឹមតែប៉ុន្មាន(៥)ថ្ងៃ បន្ទាប់ពីបេសកកម្មស.រ.បានដកថយចេញពីកម្ពុជា។
របបខ្មែរក្រហម
អត្ថបទដើមចំបង: កម្ពុជាប្រជាធិបតេយ្យ និង ខ្មែរក្រហម
ពេលដែលសង្គ្រាមវៀតណាមបានបញ្ចប់ របាយការណ៍យូសេដដែលព្រាងទុកមួយបានកត់សម្គាល់ថាប្រទេសនេះបានប្រឈមនឹងការអត់ឃ្លាននៅឆ្នាំ ១៩៧៥ រួមជាមួយនោះ ៧៥% នៃសត្វសម្រាប់អូសទាញរបស់ប្រទេសបានបំផ្លិចបំផ្លាញ និងថាការដាំដុះស្រូវសម្រាប់ការប្រមូលផលលើកក្រោយនឹងត្រូវបានធ្វើដោយពលកម្មយ៉ាងលំបាកលំបិនដោយប្រជាជន ហើយនិងទទួលអាហារមិនគ្រប់គ្រាន់។ របាយការណ៍នេះបានព្យាករថា
"ដោយគ្មានអាហារមកពីខាងក្រៅបានច្រើន និងជំនួយគ្រឿងបរិក្ខា នឹងធ្វើឱ្យមានការអត់ឃ្លានរីករាលដាលចន្លោះពីឥឡូវនិងខែ កុម្ភៈក្រោយ ... ពលកម្មទាសករ និងអត្រានៃការអត់ឃ្លានរបស់ប្រជាជននៃប្រទេសជាតិពាក់កណ្ដាល (ប្រហែលធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នកទាំងនោះដែលបានគាំទ្ររបបសាធារណរដ្ឋនេះ) នឹងក្លាយជាការចៀសមិនរួចដ៏អាក្រក់សម្រាប់ឆ្នាំនេះ ហើយការអត់អាហារ និងរងទុក្ខវេទនា ជាទូទៅនឹងអូសបន្លាយជាងពីរ រឺ បីឆ្នាំបន្ទាប់ មុនពេលកម្ពុជាអាចទទួលបានផលស្រូវគ្រប់គ្រាន់ដោយខ្លួនឯង"។
ទង់
ខ្មែរក្រហមនិង
កម្ពុជាប្រជាធិបតេយ្យ
ក្រោយការឡើងកាន់អំណាច ដោយរដ្ឋាភិបាលលន់-ណុល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហមបានឈានជើងមកដល់ភ្នំពេញ និងដណ្ដើមបានអំណាចនៅឆ្នាំ ១៩៧៥។ របបនេះ បានដឹកនាំដោយប៉ុល-ពត បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការនៃប្រទេសទៅជាកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានយកគំរូខ្លួនតាមចិនម៉ៅនិយមសម័យមហាលោតផ្លោះ។ របបនេះភ្លាមបានជម្លៀសប្រជាជនចេញពីទីក្រុង និងបានបញ្ជូនប្រជាជនទាំងស្រុងតាមរយៈការធ្វើដំណើរដោយបង្ខំទៅតាមគម្រោងការធ្វើការនៅជនបទ។ ពួកគេបានព្យាយាមកសាងកសិកម្មប្រទេសនេះឡើងវិញលើគំរូនៃសតវត្សទី១១ ដោយបានបដិសេធចោលវេជ្ជសាស្ត្រលោកខាងលិច និងបានបំផ្លិចបំផ្លាញវត្តអារាម បណ្ណាល័យ និងអ្វីៗដែលបានចាត់ទុកថាជារបស់លោកខាងលិច។ យ៉ាងហោចណាស់ខ្មែរមួយលាននាក់ ក្រៅពីប្រជាជនសរុប ៨ លាននាក់ បានស្លាប់ដោយសារការប្រហារជីវិត ការធ្វើការហួសកំណត់ ការអត់ឃ្លាន និងជំងឺ។
ការប៉ាន់ស្មានថាតើប្រជាជនប៉ុន្មានត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមចាប់ពីចន្លោះប្រហែលពីមួយទៅបីលាននាក់ តួលេខដែលបានអះអាងជាទូទៅបំផុតគឺពីរលាននាក់ (ប្រហែលមួយភាគបីនៃប្រជាជន)។ សម័យនេះបានផ្តល់ឱ្យមានការលើកឡើងពាក្យ វាលពិឃាត និងគុកទួលស្លែងបានក្លាយជាកន្លែងគេដឹងលឺគ្រប់គ្នាដោយសារប្រវត្តិនៃការសម្លាប់ដ៏ច្រើនក្នុងរបបនេះ។ រាប់រយពាន់នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់ថៃជិតខាង។ របបនេះបានកំណត់គោលដៅតម្រង់ដោយគ្មានសមមាត្រក្រុមជនជាតិភាគតិច។ ពួកឥស្លាមចាមបានរងទុក្ខដោយសារបន្សុទ្ធកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំនួនច្រើនស្មើនឹងពាក់កណ្ដាលនៃអត្រាប្រជាជនរបស់ខ្លួនត្រូវបានប្រល័យជីវិត។
នៅចុងទសវត្សឆ្នាំ ១៩៦០ ជនជាតិចិនប្រមាណ ៤២៥០០០ នាក់ បានរស់នៅកម្ពុជា ប៉ុន្តែនៅឆ្នាំ ១៩៨៤ ដោយសារតែការសម្លាប់របស់ខ្មែរក្រហម និងដោយសារតែនិរប្រវេសន្ត មានត្រឹមតែជនជាតិចិន ៦១៤០០ នាក់ទេ ដែលនៅសេសសល់ក្នុងប្រទេសនេះ។ បិតុភូមិនិវត្តន៍ដោយបង្ខំនៅឆ្នាំ ១៩៧០ និងមរណភាពកំឡុងសម័យខ្មែរក្រហមប្រជាជនយួននៅកម្ពុជាចាប់ពីចន្លោះ ២៥០០០០ និង ៣០០០០០ នាក់នៅឆ្នាំ ១៩៦៩ នៅសល់ត្រឹម ៥៦០០០ នាក់ តាមរយៈការរាយការណ៍នៅឆ្នាំ ១៩៨៤។ យ៉ាងណាក៏ដោយភាគច្រើនបំផុតនៃជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនពួកជនជាតិភាគតិចទេ ក៏ប៉ុន្តែជាជនជាតិខ្មែរផ្ទាល់តែម្ដង។ ពួកអ្នកមានមុខវិជ្ជាជីវៈ ដូចជាពួកវេជ្ជបណ្ឌិត មេធាវី និង គ្រូបង្រៀន ក៏ត្រូវបានគេកំណត់គោលដៅដែរ។ តាមរយៈលោករ៉បឺតឌ.-ខាបភ្លែន ពួកអ្នកពាក់វ៉ែនតាក៏ស្មើនឹងស្លាប់ដូចផ្កាយលឿងដែរ ពួកគេមើលទៅដូចជាមានសញ្ញានៃបញ្ញវន្តនិយម។
ការកាន់កាប់របស់វៀតណាម និង សម័យអន្តរកាល
អត្ថបទដើមចំបង: កម្ពុជាសម័យទំនើប
នៅ ខែ វិច្ឆិកា ១៩៧៨ កងទ័ពវៀតណាមបានលុកលុយកម្ពុជាជាការឆ្លើយតបនឹងការវាយឆ្មក់តាមព្រំដែនដោយពួកខ្មែរក្រហម ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ ១៩៨៩។ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ជារដ្ឋអាយ៉ងសូវៀតដែលបានដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា គណបក្សមួយដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ ១៩៥១ និងបានដឹកនាំដោយក្រុមខ្មែរក្រហមដែលពួកគេបានរត់ចេញពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្មដោយប៉ុល-ពត និង តាម៉ុក។ រដ្ឋនេះត្រូវបានសង្កេតមើលទាំងស្រុងដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និងក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់រដ្ឋបានមកពីវៀតណាម និង សហភាពសូវៀត។ ជាការផ្ទុយទៅវិញនឹងរដ្ឋដែលបង្កើតថ្មីនេះ រដ្ឋាភិបាលមួយកំពុងនិរទេសដែលសំដៅលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.) បង្កើតនៅឆ្នាំ ១៩៨១ ចេញពីភាគីបី។ រដ្ឋាភិបាលនេះបានផ្សំឡើងដោយពួកខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយព្រះសីហនុ និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ ដែលដឹកនាំដោយសម្ដេចសឺន-សាន។ សារតាំងរបស់រដ្ឋាភិបាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ អ្នកតំណាងខ្មែរក្រហមនៅស.ប. ជួន-ប្រសិទ្ធិត្រូវបានគេទទួលស្គាល់ ប៉ុន្តែលោកត្រូវបានគេឱ្យធ្វើការក្នុងការពិគ្រោះយោបល់ជាមួយពួកអ្នកតំណាងភាគីខ្មែរមិនមែនកុម្មុយនិស្ត។
ពេញមួយទសវត្សឆ្នាំ ១៩៨០ រ.ច.ក.ប. បានផ្គត់ផ្គង់ដោយចិន ថៃ សហរដ្ឋ[៥៤] និងសហរាជាណាចក្រ ដែលបានគ្រប់គ្រងប៉ែកខ្លះនៃប្រទេស បានវាយយកទឹកដីខ្លះដែលមិននៅក្រោមការត្រួតត្រារបស់ខ្លួន។ ការបដិសេធដកទ័ពថយពីកម្ពុជារបស់វៀតណាមបាននាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយស.រ. និងសម្ព័ន្ធមិត្ត ធ្វើឱ្យការស្ដារឡើងវិញពិតជាមិនអាចធ្វើទៅរួចឡើយ និងទុកឱ្យប្រទេសនេះលិចលង់យ៉ាងខ្លាំង។
ការដង្ហែព្រះសពព្រះមហាវីរក្សត្រ
នរោត្តម-សីហនុ។
កិច្ចប្រឹងប្រែងសន្តិភាពបានចាប់ផ្ដើមនៅប៉ារីសនៅឆ្នាំ ១៩៨៩ ក្រោមរបបរដ្ឋកម្ពុជា ដោយបានសម្រេចរួចរាល់ក្នុងរយៈពេលពីរឆ្នាំក្រោយមក នៅខែ តុលា ១៩៩១ ក្នុងកិច្ចផ្សះផ្សាសន្តិភាពគ្នាទៅវិញទៅមក។ ស.ប.ត្រូវបានគេផ្ដល់អំណាចដើម្បីអនុវត្តឱ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួននិងការដកហូតអាវុធដែលត្រូវបានគេស្គាល់ថាជាអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។
នៅឆ្នាំ ១៩៩៣ ព្រះនរោត្តម-សីហនុត្រូវបានសោយរាជ្យជាព្រះមហាក្សត្រកម្ពុជាឡើងវិញ ក៏ប៉ុន្តែអំណាចទាំងអស់ស្ថិតក្នុងកណ្ដាប់ដៃនៃរដ្ឋាភិបាលដែលបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតដែលបានជួយដោយអ៊ុនតាក់។ ស្ថេរភាពបានកើតឡើងបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាបានកក្រើកឡើងនៅឆ្នាំ ១៩៩៧ ដោយរដ្ឋប្រហារដឹកនាំដោយសហនាយករដ្ឋមន្ត្រីលោកហ៊ុន-សែនប្រឆាំងនឹងភាគីមិនមែនកុម្មុយនិស្តក្នុងរដ្ឋាភិបាល។ ភាគច្រើននៃពួកអ្នកនយោបាយមិនមែនកុម្មុយនិស្តត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ហ៊ុន-សែន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រឹងប្រែងការស្ដារឡើងវិញបានកាន់តែប្រសើរឡើង និងនាំទៅដល់ស្ថេរភាពនយោបាយភាគខ្លះ តាមរយៈការទប់ស្កាត់ដោយរបបប្រជាធិបតេយ្យសេរីពហុបក្សក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ នៅខែ កក្កដា ២០១០ កាំង-ហ្គេកអ៊ាវជាសមាជិកពួកខ្មែរក្រហមទីមួយដែលបានរកឃើញថាមានកំហុសក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងតួនាទីរបស់គាត់ជាអតីតអ្នកបញ្ជាការនៃជំរុំប្រល័យពូជសាសន៍ស-២១។ គាត់ត្រូវបានគេកាត់ទោសដាក់គុកអស់មួយជីវិត។ យ៉ាងណាមិញ លោកហ៊ុន-សែនបានប្រឆាំងនឹងការជំនុំជម្រះបើកទូលាយរហូតដល់អតីតឃាតកខ្មែរក្រហមជាច្រើនណាម្នាក់ទៀតឡើយ។[៦៣] លោកនិយាយថានេះគឺដោយសារតែលោកចង់ជៀសវាងអស្ថេរភាពនយោបាយ។ យ៉ាងណាក៏ដោយ វាប្រហែលទំនងណាស់ដោយសារតែជាទូទៅនៃអតីតខ្មែរក្រហមបានកាន់តំណែងថ្នាក់កំពូលបំផុតក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលថ្នាក់ជាតិនិងដែនដីរបស់កម្ពុជា។[ត្រូវការអំណះអំណាង]
ព្រះរាជាណាចក្រកម្ពុជា ១៩៩៣-បច្ចុប្បន្ន
ក្រោយពីការមិនចុះសម្រុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជាមក ការស្តារហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹងលំនឹងនយោបាយ បានវិលត្រឡប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល។
នយោបាយ
អត្ថបទដើមចំបង: នយោបាយនៅកម្ពុជា និង បញ្ជីគណបក្សនយោបាយនៅកម្ពុជា
តាមរយៈរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ រាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន អំណាចធំៗបួន ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។
អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន ជាអំណាចបញ្ចេញមតិ។
អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។ រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។
អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។
អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។
អំណាចសារព័ត៌មាន ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។
ព្រឹត្តិការណ៍សំខាន់
ព្រះអង្គម្ចាស់នរោត្តម-សីហមុនី ត្រូវបានជ្រើសតាំងឡើងនៅថ្ងៃទី ១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម-សីហនុ មួយសប្ដាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសម្រេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូបជាតិ និង ឯកភាពជាតិ ហើយទ្រង់នឹងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ ប៊ីប៊ីស៊ី (BBC) បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំណូលរបស់ប្រជាជនផងដែរ។
រដ្ឋាភិបាល
ព្រះបាទ
នរោត្តម-សីហមុនីជាមួយនិង
ព្រះវររាជមាតា
នរោត្តម-មុនីនាថ
សម-រង្ស៊ី មេដឹកនាំ
បក្សប្រឆាំងដែលមានទំនោរប្រជាធិបតេយ្យរបស់កម្ពុជា និងជាគូប្រជែងនយោបាយនឹងហ៊ុន-សែន។
រដ្ឋាភិបាលកម្ពុជាធ្លាប់ត្រូវបានបរិយាយដោយនាយកសាខានៅអាស៊ីអាគ្នេយ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោកដេវីដ-រ៉ូបឺត្ស៍ថា ជារដ្ឋទីផ្សារសេរីបែបកុម្មុយនិស្តយ៉ាងស្រពិចស្រពិលដែលមានរដ្ឋាភិបាលចម្រុះតាមបែបផ្ដាច់ការពាក់ព័ន្ធគ្នាកំពុងតែគ្រប់គ្រងពីលើរបបប្រជាធិបតេយ្យស្ទើរភ្លើង។
ហ៊ុន-សែនបានសច្ចាថានឹងកាន់អំណាចរហូតដល់លោកអាយុ ៧៤ ឆ្នាំ។ លោកគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់ចោលជួរ។ រដ្ឋាភិបាលរបស់លោកត្រូវបានគេចោទប្រកាន់ជាញឹកញាប់ដោយការមិនអើពើពីសិទ្ធិមនុស្ស និងការគាបសង្កត់លើនិន្នាការនយោបាយខុសគ្នា។ បន្ទាប់ពីលទ្ធផលបោះឆ្នោត២០១៣ ចេញមក មានការប្រកែកដោយបក្សប្រឆាំង ពួកបាតុករបានរងរបួសនិងត្រូវស្លាប់ក្នុងការតវ៉ាប្រឆាំងជាច្រើននៅក្នុងរាជធានី ពួកបាតុករ ២០០០០ នាក់ ដែលបានរាយការណ៍ថាបានប្រមូលផ្ដុំគ្នា ហើយមានការប៉ះទង្គិចគ្នាខ្លះជាមួយនគរបាលបង្ក្រាបបាតុកម្ម។ [៦៥] មកពីសាវតារអ្នកស្រែចម្ការខ្សត់ខ្សោយ ហ៊ុន-សែនទើបតែអាយុ ៣៣ ឆ្នាំទេ នៅពេលលោកបានកាន់អំណាចនៅឆ្នាំ ១៩៨៥ ហើយឥឡូវស្ថិតនៅក្នុងក្រុមពួកជនផ្ដាច់ការមិនគួរឱ្យចង់រាប់រកដូចជា រ៉ូបឺត-មូហ្គាបេរបស់ស៊ីមបាវ៉េ និងនុរស៊ុលតន-ណសហ្សរបយីវនៃកាហ្សាក់ស្ថាន'។
នយោបាយថ្នាក់ជាតិនៅកម្ពុជាប្រព្រឹត្តទៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ជាតិនៅឆ្នាំ ១៩៩៣។ រដ្ឋាភិបាលនេះកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលបានដំណើរការជាប្រជាធិបតេយ្យអ្នកតំណាងអាស្រ័យសភា។ នាយករដ្ឋមន្ត្រីកម្ពុជា គឺជាតំណែងមួយដែលបានកាន់ដោយហ៊ុន-សែនតាំងពីឆ្នាំ ១៩៨៥ គឺជាប្រមុខរដ្ឋាភិបាល ដែលព្រះមហាក្សត្រកម្ពុជា (ថ្មីៗនរោត្តម-សីហមុនី) គឺជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមការប្រឹក្សានិងរួមជាមួយការយល់ស្របដោយរដ្ឋសភា។
នាយករដ្ឋមន្ត្រីនិងអ្នកដែលត្រូវគេតែងតាំងជារដ្ឋមន្ត្រីអនុវត្តអំណាចនីតិប្រតិបត្តិ គ្រានោះដែលអំណាចនីតិបញ្ញត្តិត្រូវបានចែករំលែកដោយនីតិប្រតិបត្តិ និងសភាតំណាងរាស្ត្រកម្ពុជាទ្វីសភា ដែលក្នុងនោះមានវិមានជាន់ទាប រដ្ឋសភា និង វិមានជាន់ខ្ពស់ ព្រឹទ្ធសភា។ សមាជិកនៃរដ្ឋសភាមាន ១២៣ អាសនៈត្រូវបានជ្រើសតាំងតាមរយៈប្រព័ន្ធបោះឆ្នោតសមាមាត្រ និងដំណើរការរយៈពេលអតិបរមាប្រាំៗឆ្នាំម្ដង។ ព្រឹទ្ធសភាមាន ៦១ អាសនៈ ពីរក្នុងចំណោមអាសនៈនោះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីរទៀតដោយរដ្ឋសភា និងនៅសល់បានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពី ២៥ ខេត្ត-រាជធានីកម្ពុជា។ ព្រឹទ្ធសមាជិកបម្រើការរយៈកាលប្រាំមួយឆ្នាំម្ដង។
នៅថ្ងៃ ១៤ តុលា ២០០៤ ព្រះមហាក្សត្រនរោត្តម-សីហមុនីត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកពិសេសប្រាំបួនរូប បែបបទនៃដំណើរការជ្រើសរើសត្រូវបានប្រារព្ធធ្វើឡើងភ្លាមៗ បន្ទាប់ពីការដាក់រាជ្យនៃព្រះបាទនរោត្តម-សីហនុបានមួយសប្ដាហ៍។ ការជ្រើសរើសព្រះសីហមុនីត្រូវបានយល់ស្របដោយលោកនាយករដ្ឋមន្ត្រីហ៊ុន-សែននិងអ្នកនាំពាក្យរដ្ឋសភាព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ (ព្រះភាតារួមបិតា និងជាឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ) គឺជាសមាជិកពីររូបនៃក្រុមប្រឹក្សារាជបល្ល័ង្ក។ ព្រះអង្គត្រូវបានលើកឱ្យឡើងសោយរាជ្យនៅភ្នំពេញនៅថ្ងៃ ២៩ តុលា ២០០៤។
គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) គឺជាគណបក្សដឹកនាំដ៏សំខាន់នៅកម្ពុជា។ គ.ប.ក.កាន់កាប់សភាជាន់ទាប និងជាន់ខ្ពស់នៃសភាតំណាងរាស្ត្រ ដែលមាន ៧៣ អាសនៈក្នុងរដ្ឋសភា និង ៤៣ អាសនៈក្នុងព្រឹទ្ធសភា។ គណបក្សប្រឆាំងសមរង្ស៊ីគឺជាគណបក្សធំទីពីរនៅកម្ពុជាមាន ២៦ អាសនៈក្នុងរដ្ឋសភា និង ២ អាសនៈក្នុងព្រឹទ្ធសភា។ តែនៅពេលនេះបក្សប្រឆាំងនេះបានរួបរួមជាមួយគណបក្សសិទ្ធិមនុស្សហើយក្លាយជាគណបក្សសង្គ្រោះជាតិ(គ.ស.ជ.) ដែលមានកៅអី ២៩ ក្នុងរដ្ឋសភា និង ១១ ក្នុងព្រឹទ្ធសភា។
លោកហ៊ុន-សែន និងរដ្ឋាភិបាលរបស់លោកបានជួបប្រទះភាពចម្រូងចម្រាស់ជាច្រើន។ លោកហ៊ុន-សែនធ្លាប់ជាអតីតមេបញ្ជាការខ្មែរក្រហមដែលដើមឡើយត្រូវបានប្រគល់តំណែងដោយពួកវៀតណាម និង បន្ទាប់មកពួកវៀតណាមបានចាកចេញពីប្រទេសនេះ ដោយស្ថិតក្នុងតំណែងបុរសខ្លាំងរបស់លោកតាមរយៈអំពើហិង្សា និងការសង្កត់សង្កិននៅពេលណាចាំបាច់។ នៅឆ្នាំ ១៩៩៧ ដោយការខ្លាចអំណាចនៃសហនាយករដ្ឋមន្ត្រីរបស់លោក ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិកើនឡើង លោកហ៊ុនបានផ្ដើមរដ្ឋប្រហារមួយ តាមរយៈការប្រើប្រាស់កងទ័ពដើម្បីកម្ចាត់ព្រះអង្គម្ចាស់រណឫទ្ធិ និង ពួកអ្នកដង្ហែតាមទ្រង់ចេញ។ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបានបណ្ដេញចេញពីតំណែង និងបានភៀសព្រះកាយទៅប៉ារីស គ្រានោះពួកអ្នកប្រឆាំងហ៊ុន-សែនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងអ្នកខ្លះទៀតត្រូវបានសម្លាប់ចោលភ្លាមៗមួយរំពេច។
ដោយសារគំនាបខាងនយោបាយ រដ្ឋាភិបាលកម្ពុជាត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយក្នុងការលក់ដូរដីធ្លីក្នុងទ្រង់ទ្រាយធំទៅអោយវិនិយោគិនបរទេសដែលបណ្ដាលឱ្យមានការបណ្ដេញចេញពួកអ្នកភូមិរាប់ពាន់នាក់ ដូចគ្នាដែរក៏មានការទទួលសំណូកសូកប៉ាន់ចំពោះការដោះដូរដើម្បីផ្ដល់សិទ្ធិធ្វើអាជីវកម្មលើភោគទ្រព្យប្រេងកាត និងធនធានរ៉ែរបស់កម្ពុជាផងដែរ។ កម្ពុជាតែងតែត្រូវគេចុះបញ្ជីជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលពុករលួយបំផុតក្នុងលោក។
អង្គការលើកលែងទោសអន្តរជាតិថ្មីៗនេះបានទទួលស្គាល់អ្នកទោសមនសិកាម្នាក់នៅក្នុងប្រទេសនេះ: គឺសកម្មជនទាមទារសិទ្ធិដីធ្លីអាយុ ២៩ ឆ្នាំយ៉ោម-បុប្ផា។
ពួកអ្នកយកព័ត៌មានកំពុងផ្ដោតលើការតវ៉ាលើលទ្ធផលបោះឆ្នោតដែលមិនចុះសម្រុងគ្នានៅភ្នំពេញនៅថ្ងៃ ២២ កញ្ញា ២០១៣ បាននិយាយថាពួកគេត្រូវវាយប្រហារដោយចេតនាដោយនគរបាលនិងមនុស្សដែលស្លៀកពាក់ធម្មតា ជាមួយចំពាម និងកាំភ្លើងគ្រាប់ឃ្លី។ ការវាយប្រហារប្រឆាំងនឹងប្រធានក្លិបប៉្រិសអូវ៉ឺស៊ីនៅកម្ពុជា រិក-វ៉ាឡិនហ៊្សូអេឡា ត្រូវបានគេថតបានជាវីដេអូ។ អំពើហិង្សាចូលមកចំពេលមានភាពតានតឹងនយោបាយដោយបក្សប្រឆាំងធ្វើពហិការមិនចូលប្រជុំសភាដោយសារមិនសុខចិត្តចំពោះការបន្លំសន្លឹកឆ្នោត។ អ្នករាយការណ៍ប្រាំពីរនាក់បានរងរបួសតិចតួចដែលកាលណោះពួកបាតុករខ្មែរពីរនាក់ត្រូវបានបាញ់ដោយគ្រាប់ចំពាម និងត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ។
រចនាសម័្ពន្ធអំណាច
រចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា មាន៖
- ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
- រដ្ឋសភា និង ព្រឹទ្ធសភា ទទួល អំណាចនីតិបញ្ញត្តិ (មានតួនាទីអនុម័តច្បាប់)
- រដ្ឋាភិបាល ទទួល អំណាចនីតិប្រតិបត្តិ (ព្រាងច្បាប់ និងអនុវត្តច្បាប់ ដែលបានសម្រេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
- តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)
យោធា
អត្ថបទដើមចំបង: កងយោធពលខេមរភូមិន្ទ
នាយទាហានកងទ័ពជើងទឹកកម្ពុជាអង្កេតបញ្ជាការដ្ឋានជើងហោះហើរកំឡុង
សមយុទ្ធដែនសមុទ្រកម្ពុជា-ស.រ.២០១១។
កងទ័ពជើងគោក កងទ័ពជើងទឹកកម្ពុជា កងទ័ពអាកាសកម្ពុជា និងកងរាជអាវុធហត្ថ រួមគ្នាបង្កើតបានជាកងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការនៃក្រសួងការពារជាតិ ដែលមាននាយករដ្ឋមន្ត្រីកម្ពុជាជាអធិបតី។ ព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) និងឯកឧត្តមឧត្តមសេនីយ៍ ប៉ុល-សារឿនកាន់តំណែងជាអគ្គមេបញ្ជាការ។
ការដាក់បញ្ចូលរចនាសម្ព័ន្ធបញ្ជាការសាឡើងវិញនៅដើមឆ្នាំ ២០០០គឺជាការចាប់ផ្ដើមដ៏សំខាន់ដើម្បីរៀបចំកងទ័ពកម្ពុជាសាជាថ្មី។ ដូចនេះយើង បានឃើញថាក្រសួងការពារជាតិបានបង្កើតឱ្យមានអគ្គនាយកដ្ឋានចំណុះបីដែលទទួលខុសត្រូវចំពោះ ការដឹកនាំភស្តុភារ និង ហិរញ្ញវត្ថុ, សេវាកម្មសម្ភារៈ និង បច្ចេកទេស, និង សេវាកម្មការពារជាតិមួយចំនួនឱ្យស្ថិតក្រោមទីបញ្ជាការដ្ឋានជាន់ខ្ពស់ (ប.ជ.)។
រដ្ឋមន្ត្រីការពារជាតិគឺលោកឧត្តមសេនីយ៍ទៀ-បាញ់បានបម្រើការជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ ១៩៧៩។ រដ្ឋលេខាធិការក្រសួងការពារជាតិគឺចាយ-សាំងយុន និង ប៉ោ-ប៊ុនស៊្រឺ។ អគ្គមេបញ្ជាការថ្មីនៃក.យ.ខ.ភ. ត្រូវបានជំនួសដោយលោកឧត្តមសេនីយ៍ប៉ុល-សារឿន ដែលជាអ្នកស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនជាយូរមកហើយ។ មេបញ្ជាការកងទ័ពគឺលោកឧត្តមសេនីយ៍មាស-សុភា និង នាយសេនាធិការចម្រុះ គឺលោក ជា-សារ៉ាន់។
នៅឆ្នាំ ២០១០ កងយោធពលខេមរភូមិន្ទមាននាយទាហានប្រហែល ២១០០០០ នាក់។ ចំណាយលើកងទ័ពរបស់កម្ពុជាសរុបតាងឱ្យ ៣% នៃផ.ស.ស.ជាតិ។ កងរាជអាវុធហត្ថកម្ពុជាសរុបច្រើនជាង ៧០០០ នាក់។ កិច្ចការរដ្ឋប្បវេណីរបស់ខ្លួនរួមមានការផ្ដល់សន្តិសុខ និង សុវត្ថិភាពសាធារណៈ ដើម្បីស៊ើបអង្កេត និង ទប់ស្កាត់បទឧក្រិដ្ឋដែលបានរៀបចំឡើងដោយ ភេរវកម្ម និងក្រុមហិង្សាផ្សេងៗ ដើម្បីការពារកម្មសិទ្ធិរដ្ឋ និង សាធារណៈ ដើម្បីជួយ និងសង្គ្រោះពួកអសេនិកជន និងជាកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណី គ្រោះធម្មជាតិ ចលាចលក្នុងស្រុក និងការប៉ះទង្គិចប្រដាប់អាវុធ។
ទំនាក់ទំនងការបរទេស
អត្ថបទដើមចំបង: ទំនាក់ទំនងការបរទេសកម្ពុជា
ឯកអគ្គរាជទូតថៃ-វណ្ណាបង្ហាញសារតាំងរបស់លោកដល់លោកប្រធានាធិបតី
ឌ្មីតទ្រី-មីដឌ្វីឌិវនៅ ថ្ងៃ ១៨ តុលា ២០១០។
រដ្ឋមន្ត្រីការបរទេស
ហោ-ណាំហុងជួបជាមួយរដ្ឋលេខាធិការស.រ.ហឹលឡឺរី ឃ្លិនថឹននៅ
បុរីញូវយ៉កនៅឆ្នាំ ២០០៩។
រដ្ឋលេខាធិការការពារជាតិស.រ.
លីអន-ផឹនឹត្តា និងរដ្ឋមន្ត្រីការពារជាតិ
ទៀ-បាញ់នៅក្នុងជំនួបរដ្ឋមន្ត្រីការពារជាតិ
អាស៊ាន។
ទំនាក់ទំនងការបរទេសកម្ពុជាត្រូវបានទទួលបន្ទុកដោយក្រសួងការបរទេសក្រោមការដឹកនាំរបស់ ឯ.ឧ.ហោ-ណាំហុង។
កម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិតាំងពី ថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៥៥ មកម្ល៉េះ ហើយក៏ជាសមាជិកនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិដែរ។ ជាសមាជិកមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី (ធ.អ.អ.) ហើយក៏ជាសមាជិកអាស៊ាននៅ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ផងដែរ និងបានចូលរួមអ.ព.ព.នៅថ្ងៃ ១៣ តុលា ២០០៤។ នៅឆ្នាំ ២០០៥ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតដែលសម្ភោធនៅម៉ាឡេស៊ី។ ថ្ងៃ ២៣ វិច្ឆិកា ២០០៩ កម្ពុជាបានដាក់បញ្ចូលសមាជិកភាពរបស់ខ្លួនវិញទៅក្នុងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (ភ.ថ.ប.អ.)។ កម្ពុជាដំបូងបានក្លាយជាសមាជិកនៃភ.ថ.ប.អ.នៅ ថ្ងៃ ៦ កុម្ភៈ ១៩៥៨ ក៏ប៉ុន្តែបានដកខ្លួនចេញពីសមាជិកភាពវិញនៅ ថ្ងៃ ២៦ មីនា ២០០៣។ កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជាច្រើន រដ្ឋាភិបាលបានរាយការណ៍ថាមានស្ថានទូតម្ភៃនៅក្នុងប្រទេស រួមមានប្រទេសជិតខាងនៅអាស៊ី ហើយប្រទេសទាំងនោះជាប្រទេសក្នុងចំណោមប្រទេសដើរតួសំខាន់កំឡុងកិច្ចចរចាសន្តិភាពក្រុងប៉ារីស រួមមាន ស.រ. អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប (ស.អ.) ជប៉ុន និងរុស្ស៊ី ព្រមទាំងស្ថានទូតនៃប្រទេសជិតខាង២០ទៀតនៅអាស៊ី រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតលាវ សាធារណរដ្ឋកូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង និងព្រះរាជាណាចក្រថៃ។ ជាលទ្ធផលនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន អង្គការសប្បុរសធម៌ផ្សេងៗបានជួយបំពេញតម្រូវការកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច និង អសេនិក។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋ និង កម្ពុជាត្រូវបានពង្រឹង។ ស.រ.ជួយដល់កិច្ចប្រឹងប្រែងនៅកម្ពុជាដើម្បីប្រឆាំងនឹងភេរវកម្ម កសាងស្ថាប័នប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិមនុស្ស លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ ដើម្បីបំពេញទំនួលខុសត្រូវតាមលទ្ធភាពយ៉ាងពេញដៃពេញជើងបំផុតរបស់អាមេរិកដែលខ្លួនបានខកខានចាប់ពីសម័យសង្គ្រាមវៀតណាម និងនាំមកនូវយុត្តិធម៌ចំពោះបញ្ហាទាំងប៉ុន្មានដើម្បីឆ្លើយតបភាគច្រើនចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលបានប្រព្រឹត្តទៅក្រោមរបបខ្មែរក្រហម។ ចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយចិននៅកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ស្របពេលនឹងការបញ្ចប់នៃសង្គ្រាមត្រជាក់។ ប្រទេសចិនបានជះឥទ្ធិពលជាច្រើន រួមមានទំនាក់ទំនងជិតស្និទជាមួយអតីតព្រះបាទនរោត្តម-សីហនុ ពួកសមាជិករដ្ឋាភិបាលកម្ពុជាជើងចាស់ និងសហគមន៍ជនជាតិចិននៅកម្ពុជា។ មានការដោះដូរថ្នាក់កំពូលជានិច្ចរវាងប្រទេសទាំងពីរ។ ជប៉ុនជាអ្នកបរិច្ចាគដ៏សំខាន់មួយចំពោះការធ្វើឱ្យប្រសើរ និងការកសាងឡើងវិញដោយមូលហេតុបេសកកម្មអាជ្ញាធរអន្តរកាលស.ប. (អ៊ុនតាក់) និង ការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ដែលលេចធ្លោខ្លាំងជាងគេ។ ជប៉ុនបានផ្ដល់ ១,២១ កោដិ$ស.រ. នៅក្នុងជំនួយអភិវឌ្ឍន៍ឯនាយសមុទ្រ (ជ.អ.ន.) កំឡុងពេលនោះចាប់តាំងពីឆ្នាំ ១៩៩២ និងនៅតែជាប្រទេសម្ចាស់ជំនួយកំពូលរបស់កម្ពុជាដដែល។
គ្រានោះដែរ ការបែកបាក់ជាតិប្រកបដោយហិង្សានៅទសវត្សឆ្នាំ ១៩៧០ និង ៨០ បានកន្លងផុតទៅ ជម្លោះព្រំដែនជាច្រើនរវាងកម្ពុជា និង ប្រទេសជិតខាងរបស់ខ្លួននៅតែមានដដែល។ គ្មានកិច្ចព្រមព្រៀងចំពោះកោះឆ្ងាយៗពីច្រាំង និងប៉ែកនានានៃព្រំដែនជាប់វៀតណាម និងមិនបានកំណត់ព្រំដែនសមុទ្រ និង តំបន់ព្រំដែននានាជាប់ថៃឡើយ។ ទាំងកងទ័ពកម្ពុជា និង ថៃបានប៉ះទង្គិចគ្នាតាមព្រំដែនដីគោកជាយថាហេតុនៅក្បែរប្រាសាទព្រះវិហារដែលនាំទៅដល់ការខូចទំនាក់ទំនងគ្នា។ តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ ១៩៦២ បានប្រគល់ប្រាសាទនេះទៅឱ្យកម្ពុជា ប៉ុន្តែនៅតែមិនច្បាស់ចំពោះការកំណត់ទឹកដីនៅតំបន់ជុំវិញប្រាសាទនោះ។ ប្រទេសទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្ដើមការបាញ់ប្រហារមុនគេ និង បដិសេធការឈ្លានពានចូលទឹកដីគ្នារៀងៗខ្លួន។
ជម្លោះអន្តរជាតិ
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទសវត្សបានកន្លងផុតទៅ ជម្លោះព្រំដែនរវាងកម្ពុជា និង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេសវៀតណាម និង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់ និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុប្បកម្មក្នុងក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃស៊ុវណាន់-ខុងយិង លើប្រាសាទអង្គរវត្តបានផ្សព្វផ្សាយលើ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រីហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱ្យ ដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែ មីនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំណាយ ៦ លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និងយល់ព្រមសងការខូចខាតលើអាជីវកម្មឯកជនថៃ។
ភូមិសាស្ត្រ
អត្ថបទដើមចំបង: ភូមិសាស្ត្រកម្ពុជា
ភ្នំដងរែកនៅភាគខាងជើងកម្ពុជា
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។
កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច ៨០០ គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង ៥៤១ គ.ម និង វៀតណាមនៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង ១២២៨ គ.ម។ វាមានខ្សែច្រាំងសមុទ្រ ៤៤៣ សហាតិមាត្រ (គីឡូម៉ែត្រ) (២៧៥ ម៉ាយ) តាមបណ្ដោយឈូងសមុទ្រថៃ។
អាកាសធាតុ
អត្ថបទដើមចំបង: អាកាសធាតុកម្ពុជា
អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់មូសុង ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពដោយឡែកគ្នានៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។
កម្ពុជាមានសីតុណ្ហភាពរវាងពី ២១ ដល់ ៣៥ °C (៦៩,៨ ដល់៩៥ °F) និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃនិងមហាសមុទ្រឥណ្ឌាចាប់ពីខែ ឧសភា ដល់ខែ តុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មីនា។ ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែ កញ្ញា ដល់ខែ តុលា ជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែ មករា ដល់ខែ កុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។
កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែ ឧសភា ដល់ខែ តុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់២២ °C (៧១,៦ °F)និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មេសា នៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់៤០ °C (១០៤ °F)ក្បែរខែ មេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ ២០០១ និងម្ដងទៀតនៅឆ្នាំ ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។
យោងតាមប្រភពពី គេហទំព័រ [៨១]អាកាសធាតុនៅទីរាជធានីភ្នំពេញ តាមប្រភពពីគេហទំព័រ ៖
ខែ | មករា | កុម្ភះ | មីនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ |
សីតុណ្ហភាពអតិបរមា (°C) | ៣១ | ៣៣ | ៣៤ | ៣៥ | ៣៤ | ៣៣ | ៣២ | ៣២ | ៣១ | ៣១ | ៣០ | ៣០ |
សីតុណ្ហភាពមធ្យម (°C) | ២៦ | ២៧ | ២៨ | ២៩ | ២៩ | ២៨ | ២៨ | ២៨ | ២៨ | ២៧ | ២៧ | ២៦ |
សីតុណ្ហភាពអប្បបរមា (°C) | ២២ | ២២ | ២៣ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៣ | ២២ |
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៧,៦ | ១០,២ | ៣៥,៦ | ៧៨,៧ | ១៤៤,៨ | ១៤៧,៣ | ១៥២,៤ | ១៥៤,៩ | ២២៦,១ | ២៥១,៥ | ១៣៩,៧ | ៤៣,២ |
បរិស្ថានវិទ្យា
អត្ថបទដើមចំបង: ជីវិតសត្វព្រៃកម្ពុជា
កម្ពុជាមានរុក្ខជាតិនិងសត្វព្រៃជាច្រើនប្រភេទប្លែកៗ។ មានថនិកសត្វ ២១២ ប្រភេទ បក្សី ៥៣៦ ប្រភេទ ល្មូន ២៤០ ប្រភេទ និងត្រីទឹកសាប ៣៥០ ប្រភេទ (បរិវេណបឹងទន្លេសាប) និងត្រីសមុទ្រ ៤៣៥ ប្រភេទ។ ភាគច្រើននៃជីវៈចម្រុះមាននៅជុំវិញបឹងទន្លេសាប់និងជីវមណ្ឌលជុំវិញ។ ទីបម្រុងជីវៈចម្រុះបឹងទន្លេសាបគឺជាបាតុភូតបរិស្ថានវិទ្យាតែមួយនៅជុំវិញបឹងទន្លេសាប។ វាព័ទ្ធជុំវិញបឹងនិងខេត្តទាំងប្រាំបួន: កំពង់ធំ សៀមរាបបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ នៅឆ្នាំ ១៩៩៧ បឹងត្រូវបានដាក់ចូលដោយជោគជ័យជាទីបម្រុងជីវមណ្ឌលយូណេស្កូ។ ទីជម្រកសំខាន់ៗផ្សេងទៀតរួមមានព្រៃប្រាំងនៃខេត្តមណ្ឌលគីរី និង រតនគិរី និងបរិស្ថានប្រព័ន្ធជួរភ្នំក្រវាញ ដែលរួមមានឧទ្យានជាតិបូកគោ ឧទ្យានជាតិបទុមសាគរ និង ភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃភ្នំសំកុស។
មូលនិធិទូទាំងពិភពលោកដើម្បីធម្មជាតិទទួលស្គាល់បរិស្ថានតំបន់លើគោកផ្សេងប្រាំមួយនៅកម្ពុជា – ព្រៃទឹកភ្លៀងជួរភ្នំក្រវាញ ព្រៃប្រាំងឥណ្ឌូចិនភាគកណ្ដាល ព្រៃប្រាំងខៀវស្រងាត់ឥណ្ឌូចិនភាគអាគ្នេយ៍ ព្រៃទឹកភ្លៀងភ្នំអណ្ណាមខាងត្បូង ព្រៃរនាមបឹងទន្លេសាប និងព្រៃរនាមវាលភក់បឹងទន្លេសាប-មេគង្គ។
អត្រានៃការកាប់ព្រៃឈើនៅកម្ពុជាគឺអត្រាមួយខ្ពស់បំផុតនៅក្នុងពិភពលោក។ ព្រៃកាលពីមុនរបស់កម្ពុជាគ្របដណ្ដប់ចាប់ពីជាង ៧០% ក្នុងឆ្នាំ ១៩៦៩ បានធ្លាក់មកត្រឹមតែ ៣,១% នៅឆ្នាំ ២០០៧។ ជាសរុប កម្ពុជាបានបាត់បង់ ២៥០០០ សហតិមាត្រការ៉េ (៩៧០០ ម៉ាយ ក.) នៃព្រៃរវាងឆ្នាំ ១៩៩០ និង ២០០៥—៣៣៤០ គ.ម២ (១២៩០ ម៉ាយ ក.) ដែលក្នុងនោះធ្លាប់ជាព្រៃកាលពីមុន។ ចាប់តាំងពីឆ្នាំ ២០០៧ ព្រៃឈើតិចជាង ៣២២០ គ.ម២ (១២៤៣ ម៉ាយ ក.) នៃព្រៃកាលពីមុនៗនៅសល់រួមជាមួយផលវិបាកនេះ ភាពគង់វង្សនៃដែនជម្រកព្រៃឈើអនាគតនៅកម្ពុជាគឺស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង ជាមួយពួកអ្នកកាប់ព្រៃខុសច្បាប់កំពុងតែរកចំណូលបាន។
បំណែងចែករដ្ឋបាល
អត្ថបទដើមចំបង: បំណែងចែករដ្ឋបាលកម្ពុជា
រាជធានី និងខេត្ត នៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។ កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី។
ស្រុក ក្រុង និង ខណ្ឌគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។ តាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរដ្ឋសភាបានអនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រមប្រកាសឱ្យប្រើ កាលពីពេលថ្មីៗ ប្រទេសកម្ពុជា ត្រូវបានចែកជារាជធានី និងខេត្ត។ រាជធានីចែកចេញជាខណ្ឌ ខណ្ឌចែកជាសង្កាត់។ ខេត្តចែកចេញជា ស្រុក និងក្រុង ដែលស្រុកចែកជាឃុំ និងសង្កាត់ ហើយក្រុងចែកជាសង្កាត់។
ខេត្តត្រូវបានបែងចែកជាបន្តបន្ទាប់ទៅជា ១៥៩ ស្រុក ២៦ ក្រុង ៩ ខណ្ឌ ១៤១៧ ឃុំ និងសង្កាត់ ២០៤។ ស្រុក ក្រុង និងខណ្ឌជាត្រឡប់ត្រូវបានបែងចែកបន្ថែមទៅជា ឃុំ និង សង្កាត់ក្រៅពីស្រុកទៅ ក្រុង និងខណ្ឌបែងចែកជាបន្តមានតែសង្កាត់ទេគ្មានឃុំទេ បន្ទាប់មកឃុំនិងសង្កាត់បែងចែកទៀតជាភូមិ ហើយភូមិត្រូវបែងចែកជាក្រុមប៉ុន្តែមិនផ្លូវការទេ។
១ | កណ្ដាល | តាខ្មៅ | ៣,៥៦៨ | ១,២៦៥,៨០៥ |
២ | កែប | កែប | ៣៣៦ | ៤០,២០៨ |
៣ | កំពង់ចាម | កំពង់ចាម | ៩,៧៩៩ | ១,៦៨០,៦៩៤ |
៤ | កំពង់ឆ្នាំង | កំពង់ឆ្នាំង | ៥,៥២១ | ៤៧២,៦១៦ |
៥ | កំពង់ធំ | កំពង់ធំ | ១៣,៨១៤ | ៧០៨,៣៩៨ |
៦ | កំពង់ស្ពឺ | ច្បារមន | ៧០១៧ | ៧១៦,៥១៧ |
៧ | កំពត | កំពត | ៤៨៧៣ | ៥៨៥,១១០ |
៨ | កោះកុង | ខេមរភូមិន្ទ | ១១,១៦០ | ១៣៩,៧២២ |
៩ | ក្រចេះ | ក្រចេះ | ១១,០៩៤ | ៣១៨,៥២៣ |
១០ | តាកែវ | ដូនកែវ | ៣,៥៦៣ | ៨៤៣,៩៣១ |
១១ | បន្ទាយមានជ័យ | សិរីសោភ័ណ | ៦,៦៧៩ | ៦៧៨,០៣៣ |
១២ | បាត់ដំបង | បាត់ដំបង | ១១,៧០២ | ១,០៣៦,៥២៣ |
១៣ | ប៉ៃលិន | ប៉ៃលិន | ៨០៣ | ៧០,៤៨២ |
១៤ | ពោធិ៍សាត់ | ពោធិ៍សាត់ | ១២,៦៩២ | ៣៩៧,១០៧ |
១៥ | ព្រៃវែង | ព្រៃវែង | ៤,៨៨៣ | ៩៤៧,៣៥៧ |
១៦ | ព្រះវិហារ | ត្បែងមានជ័យ | ១៣,៧៨៨ | ១៧០,៨៥២ |
១៧ | ព្រះសីហនុ | ព្រះសីហនុ | ៨៦៨ | ១៩៩,៩០២ |
១៨ | ភ្នំពេញ | ភ្នំពេញ | ៧៥៨ | ២,២៣៤,៥៦៦ |
១៩ | មណ្ឌលគីរី | សែនមនោរម្យ | ១៤,២៨៨ | ៦០,៨១១ |
២០ | រតនគីរី | បានលុង | ១០,៧៨២ | ១៤៩,៩៩៧ |
២១ | សៀមរាប | សៀមរាប | ១០,២២៩ | ៨៩៦,៣០៩ |
២២ | ស្ទឹងត្រែង | ស្ទឹងត្រែង | ១១,០៩២ | ១១១,៧៣៤ |
២៣ | ស្វាយរៀង | ស្វាយរៀង | ២,៩៦៦ | ៤៨២,៧៨៥ |
២៤ | ឧត្តរមានជ័យ | សំរោង | ៦,១៥៨ | ១៨៥,៤៤៣ |
២៥ | ត្បូងឃ្មុំ | ត្បូងឃ្មុំ | style="text-align:right" | style="text-align:right"| |
|